You are currently viewing អាវុធហត្ថខេត្តឧត្តរមានជ័យ អនុវត្តវិធានការដាំដុះដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំង

អាវុធហត្ថខេត្តឧត្តរមានជ័យ អនុវត្តវិធានការដាំដុះដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំង

ដោយអនុវត្តគោលការណ៍ដឹកនាំ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការណែនាំតាមដានជាប្រចាំពី លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក៏ដូចជាតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត បានបន្តខិតខំយកចិត្តទុកដាក់លើការងារបង្កបង្កើនផលក្នុងអង្គភាព ដើម្បីលើកស្ទួយដល់ការហូបចុកប្រចាំថ្ងៃរបស់កងទ័ពបន្ថែមទៀត លើគោលរបបដែលមានស្រាប់ ដើម្បីកាត់បន្ថយការទិញបន្លែត្រីសាច់ពីខាងក្រៅ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩។

ជាក់ស្តែងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានប្រមូលផលស្ពៃសរុបចំនួន ៤៨គីឡូក្រាម ចែកជូនដល់នាយទាហាន នាយទាហានរង និងគ្រួសារ កងរាជអាវុធហត្ថ។