តាកែវ៖ កាលពីវេលាម៉ោង ១៥:៣០ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ កម្លាំងការិយាល័យគ្រឿងញៀន ដឹកនាំដោយលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅភូមិច្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ទេព វាសនា ហៅម៉ូវ ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ រស់នៅភូមិច្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ និងចាប់យកវត្ថុតាងម្សៅក្រាមសថ្លាចំនួន០១កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១, ទូរស័ព្ទចំនួន ០១គ្រឿង, ដាវដែកចំនួន ០១ និងសម្ភារៈសេពនិងវេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។