ស្វាយរៀង៖ ថ្ងៃសៅរ៍ទី០៥ ខែមីនា ឆ្នាំ ២០២២ លោក វរសេនីយ៍ឯក យស សុវណ្ណា នាយសេនាធិការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំកងកម្លាំងកងរាជអាវុធហត្ថខេត្តចូលរួមបុណ្យគម្រប់ ០៧ថ្ងៃ សពឪពុកក្មេក លោក វរសេនីយ៍ទោ ម៉ី សុផា ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានទទួលមរណៈភាពនៅថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០២២ ដោយរោគាពាធ ស្ថិតនៅភូមិ ព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្នុងពិធីនោះដែរ លោកវរសេនីយ៍បាននាំមកនូវថវិកាចូលរួមបុណ្យមានដូចខាងក្រោម៖
១.លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀលគត់) ។
២.នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ថវិកា ៣, ១៩០, ០០០រៀល (បីលានមួយសែនប្រាំបួនម៉ឺនរៀលគត់)
សរុបថវិកាទាំងអស់ចំនួន: ៤,១៩០,០០០រៀល (បួនលានមួយសែនប្រាំបួនម៉ឺនរៀលគត់)៕