រតនគិរី៖ ក្នុងរយៈពេល ០២ថ្ងៃ គឺថ្ងៃទី០៥ និងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តរតនគីរី ដឹកនាំដោយ លោក អនុសេនីយ៍ឯក ម៉ែន សីហា សហការជាមួយកម្លាំងជំនាញគយរដ្ឋករសាខាខេត្តរតនគិរី បានឃាត់រថយន្ត ០២ គ្រឿងមាន៖
១.រថយន្តម៉ាក លុច្សស៊ីស៣៣០ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2Y-0482 សង្ស័យថាគ្មានពន្ធ ឃាត់នៅចំណុចជិតមន្ទីរវប្បធម៌ខេត្ត ក្រុងបានលុង ។
២.រថយន្តម៉ាកលុច្សស៊ីស៤០០h ពណ៌ស ស្លាកលេខ ភ្នំពេញ 2AL-1806 សង្ស័យថាគ្មានពន្ធ ឃាត់នៅចំណុចភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ។
បច្ចុប្បន្នរថយន្តទាំង០២គ្រឿងត្រូវបានរក្សាទុកនៅសាខាគយនឹងរដ្ឋាករ រង់ចាំម្ចាស់ចូលមកដោះស្រាយតាមនីតិវិធី។