កំពង់ស្ពឺ៖ នៅវេលាម៉ោង ១១ និង ៤៥នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ និង ព្រះរាជអាជ្ញា ខេត្តកណ្តាលបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ស៊ឺន សុធារ៉ាវីនីប ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបេង ឃុំស្តុក ស្រុកគងពីសី ខេត្តកំពង់ស្ពឺ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមសើបសួរលោក អ៊ី សាវិញ សាលាដំបូងខេត្តកំពង់ស្ពឺ លេខ៥៦៧ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា ។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្ត តាមនីតិវិធី ។