កំពង់ចាម៖ នៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម ដឹកនាំដោយ លោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការសម្របសម្រួលនិងដឹកនាំផ្ទាល់ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម។
កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងបន្តឃាត់ខ្លួនបក្ខពួក ០៣នាក់ទៀតជាបន្តបន្ទាប់ ព្រមទាំងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។