You are currently viewing បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២

បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២

ពោធិ៍សាត់៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើពិធីផ្សព្វផ្សាយឯកសារទស្សនទានរបស់ក្រសួងកិច្ចការនារី ស្ដីពីយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមមូលបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” និង ព្រះរាជសារ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងឱកាសអបអរសាទរខួបលើបទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២។ ពិធីផ្សព្វផ្សាយនេះក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ប៊ូវ ថុល មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សមាសភាពចូលរួម លោកនាសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ដែលមានការពាក់ព័ន្ធ។