You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ ខណ្ឌរដ្ឋបាលជលផល បានធ្វើការបង្ក្រាបបទល្មើសនេសា ចំនួន០១លើក ស្ថិតនៅចំណុចវាលភក់ស្ថិតក្នុងភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លេង ខេត្តកំពង់ឆ្នាំង។

បើតាមប្រភពពត៌មានពីលោកអនុសេនីយ៍ឯក ខឹម វណ្ណារឹទ្ធ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាង មួយចំនួនរួមមានៈ
០១. របាំងសាច់អ៊ួនប្រវែង ចំនួន១១០០ ម៉ែត្រ
០២. លូសាច់អ៊ួន ចំនួន២១មាត់លូ
០៣.បង្គោលចំរុះ ចំនួន៤០០ដើម
០៤. កូនត្រីចំរុះ ចំនួន៦០គីឡូក្រាម។

វត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រគល់ជូនខណ្ឌរដ្ឋបាលជលផល ដើម្បីចាត់ការបន្តតាមនីតិវិធី។
v1

v2

v3