You are currently viewing ឧត្តមសេនីយ៍ត្រី វ៉ាន់ណាឡុង ដឹកនាំប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ឧត្តមសេនីយ៍ត្រី វ៉ាន់ណាឡុង ដឹកនាំប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ប៉ៃលិន៖ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី វ៉ាន់ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយមានសមាសភាពចូលរួមមេបញ្ជាការរង ទទួលការងារស្រាវព័ត៌មាន មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និង បង្រ្កាបបទល្មើស មេបញ្ជាការរង ទទួលការងារបុគ្គលិក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ព្រមទាំងមន្រ្តីនគរបាលយុត្តិធម៌ចំណុះឲ្យកងរាជអាវុធហត្ថខេត្តផងដែរ ។