ព្រះសីហនុ៖ ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានធ្វើការប្រមូលភោគផលដំណាំបន្លែធម្មជាតិចម្រុះ ដែលអង្គភាពបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងដាំដុះ ជាផ្នែកមួយលើការងារបង្កបង្កើនផល ដោយអនុវត្តជាប់ជាប្រចាំតាមការណែនាំចង្អុលបង្ហាញពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងស្របតាមការគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩ ដើម្បីផ្គត់ផ្គង់ដល់ការហូបចុកប្រចាំថ្ងៃរបស់កងទ័ព បន្ថែមលើគោលរបបដែលមានស្រាប់ កាត់បន្ថយការចំណាយទិញបន្លែត្រីសាច់ពីខាងក្រៅ និងថែរក្សាការពារសុខភាពជៀសឆ្ងាយពីផុតជំងឺផ្សេងៗ។