You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន បានរៀបចំពិធីអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន បានរៀបចំពិធីអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី

ឧត្តរមានជ័យ៖ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានរៀបចំពិធីអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២២ ព្រមទាំងឧបត្ថម្ភថវិកា ដល់អាវុធហត្ថនារី ០៧នាក់ ក្នុងម្នាក់ ១៥០,០០០រៀល សរុប ១,០៥០,០០០រៀល។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ។