កំពត៖ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចកងរាជអាវុធហត្ថខែកុម្ភៈ និងទិសដៅការងារកងរាជអាវុធហត្ថខែមីនា ឆ្នាំ២០២២, ផ្សព្វផ្សាយផែនការ បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥, ផ្សព្វផ្សាយផែនការ ការពារសន្តិសុខរក្សាសណ្ដាប់ធ្នាប់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅវិទ្យាល័យអាល់អាហ្វាហ្វ ស្ថិតក្នុងភូមិកំពង់កណ្ដាលឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលប្រព្រឹតទៅនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយលេខា នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់កាសន្តិសុខ។