រតនគិរី៖ នៅវេលាម៉ោង១៤:៣០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២២ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកលំផាត់ ដឹកនាំដោយ លោក អនុសេនីយ៍ឯក ជា សុភ័ក្រ្ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងផ្ទះជួលស្ថិតនៅភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគីរី ។
ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ( ត្រូវជាប្តីប្រពន្ធ ) និងចាប់យកវត្ថុតាងរួមមានម្សៅក្រាមសថ្លា(ម៉ាទឹកកក)ចំនួន២៣ កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង, លុយចំនួន ៧៥,០០០ រៀល។
បច្ចុប្បន្នជនសជនសង្ស័យ និងវត្ថុតាងត្រូវបានជំនាញចាត់ការតាមនីតិវិធី។