កំពង់ស្ពឺ៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូអង្គភាពចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ លោក វរសេនីយ៍ទោ គង់ វាសនា នាយសេនាធិការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវត្តនាគវ័ន្ត ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ បាននាំថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន១០,៤៧០,០០០រៀល ប្រគល់ជូនគ្រួសារសព ។