You are currently viewing ឧត្តមសេនីយ៍ត្រី ចេង ម៉ាច ផ្សព្វផ្សាយ ស្តីពីក្រមសីលធម៌ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោត

ឧត្តមសេនីយ៍ត្រី ចេង ម៉ាច ផ្សព្វផ្សាយ ស្តីពីក្រមសីលធម៌ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោត

ព្រៃវែង៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីក្រមសីលធម៌ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រៃវែង ។ ឧទ្ទេសនាមដោយ លោក ឧត្តមសេនីយ៍ត្រី ចេង ម៉ាច មេបញ្ជាការរង ទទួលការងារ ទំនាក់ទំនងកិច្ចការសាធារណៈ និងលោក វរសេនីយ៍ត្រី កែវ មុន្ថា ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ សមាសភាពចូលរួមមានលោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោក លោកស្រី អនុប្រធានមន្ទីរ លោកនាយការិយាល័យ និងជំនួយការមន្ទីរនីមួយៗ លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទំាង១៣ និងជំនួយការ។