You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញសួរសុខទុក្ខ លោក វរសេនីយ៍ឯក នាង ក្វាយ

ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញសួរសុខទុក្ខ លោក វរសេនីយ៍ឯក នាង ក្វាយ

រសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ និងក្រុមការងារបានអញ្ជើញចុះសាកសួរសុខទុក្ខ លោក វរសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។

ក្នុងឱកាសអញ្ជើញសួរសុខទុក្ខនោះដែរ លោកមេបញ្ជាការបាននាំថវិកាចំនួន ១លានរៀល និងផ្លែឈើ១កន្ត្រក ទឹកដោះគោឆៅ សម្រាប់ជាការលើកទឹកចិត្ត ។

ជាមួយគ្នាដែរលោកមេបញ្ជាការ បានណែនាំឲ្យប្រឹងប្រែងការព្យាបាល លេបថ្នាំឲ្យទៀងទាត់ ជាពិសេសការហាត់ប្រាណជាប្រចាំផងដែរ ។