You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះអនុវត្តវិធានការចំពោះការកាន់កាប់ទីតាំងដីព្រៃលិចទឹកតំបន់ទន្លេសាប

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះអនុវត្តវិធានការចំពោះការកាន់កាប់ទីតាំងដីព្រៃលិចទឹកតំបន់ទន្លេសាប

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះអនុវត្តវិធានការចំពោះការកាន់កាប់ទីតាំងដីព្រៃលិចទឹកតំបន់ទន្លេសាប និងពិនិត្យសំណើសុំកាត់ឆ្កៀលដីជូនប្រជាពលរដ្ឋស្ថិតនៅខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមប្រព័ន្ធវីដេអូ ZOOM។