You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យទីតាំងការពារសន្តិសុខសម្រាប់កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យទីតាំងការពារសន្តិសុខសម្រាប់កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន

ភ្នំពេញ៖ នៅសណ្ឋាគារ សុខាភ្នំពេញរ៉េស៊ីដង់ ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យទីតាំង និងអញ្ជើញចុះពិនិត្យផ្ទាល់ទីតាំងការពារសន្តិសុខបរិវេណខាងក្នុងសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់សម្រាប់ត្រៀមទទួលគណៈប្រតិភូយោធានៃបណ្ដាប្រទេសសមាជិកអាស៊ានដែលនឹងត្រូវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំចារកម្មយោធាអាស៊ាន លើកទី១៩(AMIM-19 : 19th ASEAN MILITARY INTELLIGENCE MEETING ១៤-១៦ មីនា ២០២២) កិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ាន លើកទី១២(AMOM-12 : 12th ASEAN MILITARY OPERATION MEETING ១៤-១៨ មីនា ២០២២) និងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩(ACDFM-19 : 19th ASEAN CHIEF OF DEFENSE FORCES MEETING ១៦-១៨ មីនា ២០២២)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមផងដែរពីនាយទាហាននៃគ្រប់បណ្ដាស្ថាប័ន អង្គភាពដែលមានការពាក់ព័ន្ធនៅក្នុងផែនការការពារសន្តិសុខរបស់អនុគណៈកម្មការការពារសន្តិសុខ ACDFM-19។