You are currently viewing អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១០:១៥នាទីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ប្រព្រឹត្តិនៅចំណុចដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងចាប់យកវត្ថុតាងរួមមានម្សៅសថ្លាចំនួន ១៧កញ្ចប់តូច, ទូរស័ព្ទ ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿងតាមនីតិវិធី។