កណ្តាល៖ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលើកដែក បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោក ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ភេទប្រុស។
និងចាប់យកវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក) ចំនួន៤៥កញ្ចប់, ទូរស័ព្ទ០៤គ្រឿង, សម្ភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។