ឧត្តរមានជ័យៈ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយ លោកវរសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តំណាង លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន
មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បាននាំយកអំណោយទៅចែកជូនគ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលអំណោយទាំងនោះ រួមមានៈ
០១. អង្ករ ចំនួន០៥បាវតូច
០២. ទឹកត្រី ចំនួន០២យួរ
០៣. ទឹកស៊ីអ៊ីវ ចំនួន០២យួរ
០៤. ប្រេងឆាប្រាំលីត្រ ១ដប
០៥. មីខ្លាឃ្មុំ ចំនួន០១កេះ
០៦. ត្រីខ ចំនួន០១យួរ និងថវិការ ចំនួន៦០មុឺនរៀល។
