You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល បានអញ្ជើញដឹកនាំប្រជុំក្រុមការងារស្រាវជ្រាវបទល្មើស សម្អាតប្រាក់ និងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យលោក

ឧត្តមសេនីយ៍ឯក ហុង វិណុល បានអញ្ជើញដឹកនាំប្រជុំក្រុមការងារស្រាវជ្រាវបទល្មើស សម្អាតប្រាក់ និងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យលោក

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំក្រុមការងារស្រាវជ្រាវបទល្មើស សម្អាតប្រាក់ និងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យលោក តាមប្រព័ន្ធ Zoom ដោយមានភ្ជាប់ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត។