ភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផែនការ ការពារសន្តិសុខ សុត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធនានា (ថ្ងៃទី ១៤-១៨ ខែមីនា ឆ្នាំ២០២២) ។ កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ AMlM .19 AMOM.12 ACDFM .19 ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ តំណាងមកពីអគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានទ័ពអាកាស ទីចាត់ការសុខាភិបាលអគ្គបញ្ជាការ និងបញ្ជារដ្ឋានកងទ័ពជើងទឹក ព្រមទាំងនាយអាវុធហត្ថជំនាញចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ៕