រតនគិរីៈ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវឿនសៃ និងខណ្ឌរដ្ឋបាលព្រៃឈើ បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន០១លើក ស្ថិតនៅចំណុចភូមិភ្នំកុក ឃុំភ្នំកុក ស្រុវឿនសៃ ខេត្តរតនគិរី។
បើតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន ឈេីប្រណិតប្រភេទសុក្រំមូល ចំនួន៤៣កំណាត់ ផងដែរ (មិនទាន់វាស់វែង)។
បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តរតនគិរី កំពុងចាត់ការបន្តតាមនិតិវិធី។