ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយត្រី នុត នន្ទ មេបញ្ជាការរងតំណាង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងលោកម៉ែន សារ៉ាន់ អភិបាលនៃគណៈអភិបាលស្រុកស្វាយទាប បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង លោក អនុសេនីយ៍ឯក ជិន ឌឿន ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយទាប ជំនួសលោកវរសេនីយ៍ត្រី កែវ លីដា ដែលបានទទួលមរណភាព។ ពិធីប្រកាសនេះ មានការចូលរួមពី លោកនាយសេនាធិការ លោកប្រធានមន្ទីរទាំង០៧ លោកអធិការនគរបាលស្រុក លោកមេបញ្ចាការផ្នែកសឹករងស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង០៧ លោកមេបញ្ជាការវរសេនាតូចលេខ២ការពារព្រំដែនលោកមេឃុំទាំង ០៩ឃុំ លោកនាយប៉ុស្តិ៍នគនរបាលរដ្ឋបាលទាំង ០៩ប៉ុស្តិ៍ និងលោក លោកស្រីតំណាងអង្គភាព ស្ថាប័ននានាទូទាំងស្រុកស្វាយទាបជាច្រើនរូបផងដែរ។