រតនគិរី៖ រសៀលថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីកងរាជអាវុធហត្ថនារី ក្នុងការអបអរសាទរខួបលើកទី១១១ ថ្ងៃ០៨ មីនា ទិវាអន្តរជាតិនារី ។ ក្នុងឱកាសនេះដែរ លោក ឧត្តមសេនីយ៍មេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់មន្ត្រីអាវុធហត្ថនារីឲ្យប្រឹងប្រែងធ្វើការ និងស្វែងយល់អំពីការងារជំនាញដែលខ្លួនកំពុងបំរើការ ដើម្បីជាទុនសម្រាប់ប្រើប្រាស់នៅថ្ងៃអនាគត និងបានជូនកាដូដល់មន្ត្រីអាវុធហត្ថនារីចំនួន ០៥ នាក់ក្នុងម្នាក់ៗទទួលបាន ៖ ថវិកាចំនួន ១០ ម៉ឺនរៀល , ស៊ឹង ០១ សំពត់ , ក្រម៉ា ០១ និងឧបត្ថម្ភឯកសណ្ឋានអាវុធហត្ថនារីម្នាក់ ០១ កំប្លេ និងស្បែកជើងម្នាក់ ០១ គូរផងដែរ ។