បន្ទាយមានជ័យ: នៅរសៀលថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២២ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយសេនាធិការរង, ប្រធានមន្ទីរទាំង៧, នាយការិយាល័យ, មេបញ្ជាការមូលដ្ឋានក្រុង-ស្រុកទាំង៩ និង ប្រធានស្នាក់ការសន្តិសុខផងដែរ ។