You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកៀនស្វាយ

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកៀនស្វាយ

កណ្តាល៖ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ព្រឹកថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ប្រធានក្រុមប្រឹក្សាស្រុក, អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកៀនស្វាយ។ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការ មូលដ្ឋានក្រុង-ស្រុកទាំង ១១  អភិបាលរងស្រុក នាយករដ្ឋបាលស្រុក អធិការនគរបាលស្រុក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងស្រុក មេឃុំ មេបុស្តិ៍ ព្រមទាំងមន្រ្តីរាជការជុំវិញស្រុកពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសនោះលោក មេបញ្ជាការ បានលើកឡើង ក្នុងនាមលោកជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត សូមអបអរសាទរនិងកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ចបេសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យជាទីមោទនៈកន្លងមក។ ការប្រកាសផ្លាស់ប្តូរមុខតំណែងនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់និងមានទំនុកចិត្តពី អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃយោធពលខេរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយអាវុធហត្ថ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិ។