កណ្តាល៖ រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក វរសេនីយ៍ឯក គឹម សិទ្ធីយ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ និងផែនការការពារ សន្តិសុខ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន និងផែនការ ការពារជូនក្បួនគណៈប្រតិភូកងទ័ពវៀតណាម និងឡាវដោយឡែកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ តាមបណ្តាក្រុង-ស្រុកទាំង១១ ចូលរួមប្រជុំតាមរយៈប្រព័ន្ធវីដេអូបញ្ជូនរូបភាព និងសម្លេង Zoom។