តាកែវ៖ នៅវេលាម៉ោង ១៥:៥០ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ កម្លាំងការិយាល័យគ្រឿងញៀន សហការជាមួយកម្លាំងអាវុធហត្ថស្រុកបាទី និងស្រុសំរោង ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចក្នុងបន្ទប់ខារ៉ាអូខេស្ថិតភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សៀ សុវត្ថិ ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។និងបានដកហូតវត្ថុតាងក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៤កញ្ចប់, ទូរស័ព្ទចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ។