ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ព្រឹកថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន កងរាជអាវុធហត្ថ(កំបូល) បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍភាពការងារវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដោយមានសមាសភាពចូលរួម មានលេខាធិការដ្ឋាន ប្រធានមន្ទីរ នាយក្រុមយោធាចារ្យ និងនាយការិយាល័យជំនាញ ដែលមានការពាក់ព័ន្ធ។