កំពង់ចាម ៖ នៅស្រុកបាធាយ ខេត្តកំពង់ចាម ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម ព្រមទាំងលោក ប្រធានក្រុមប្រឹក្សាស្រុក លោក អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ។ ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ អភិបាលរងស្រុក នាយករដ្ឋបាលស្រុក អធិការនគរបាលស្រុក មេបញ្ជាការផ្នែកសឹករងស្រុក មេឃុំ មេបុស្តិ៍ ព្រមទាំងមន្រ្តីរាជការជុំវិញស្រុកពាក់ព័ន្ធមួយចំនួនទៀត។