ព្រះវិហារ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឈិន សន មេបញ្ជាការរង និងជាប្រធានក្រុមការងារស្រាវជ្រាវបទល្មើស សម្អាតប្រាក់កងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដល់នាយ នាយរងអាវុធហត្ថខេត្ត។