រតនគិរី៖ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី មឿង មិត្តពីរសិទ្ធិ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈកងរាជអាវុធហត្ថខេត្តរតនគិរី តំណាងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខភរិយាលោកនាយចំណង់ ពេជ្រ សុភាព ជំនួយការការិយាល័យអប់រំផ្សព្វផ្សាយនៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលបានសម្រាលបុត្រកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ។ ក្នុងឱកាសនោះដែរ លោក វរសេនីយ៍ប្រធានមន្ទីរ បានឱ្យដឹកងថាដោយមានការយកចិត្តទុកដាក់ខ្ពស់អំពីសុខភាព សុវត្ថិភាពរបស់នាយ នាយរងអាវុធហត្ថនិងក្រុមគ្រួសារពីសំណាក់ លោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ទើបថ្ងៃនេះលោកបានចាត់ក្រុមការងារដើម្បីចុះសួរសុខទុក្ខ ដល់គ្រួសារអាវុធហត្ថ ដែលជួបទុក្ខលំបាកគ្រប់ពេលវេលា ក៏ដូចជាភរិយារបស់នាយ នាយរងអាវុធហត្ថដែលសម្រាលបុត្រនាពេលនេះ ។ លោកវរសេនីយ៍ប្រធានមន្ទីរក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍មេបញ្ជាការជូនចំពោះលោកនាយចំណង់ ពេជ្រ សុភាព និងភរិយា ត្រូវយកចិត្តទុកដាក់មើលថែសុខភាពភរិយា និងបុត្រ ដែលទើបតែសម្រាល នឹងត្រូវប្រុងប្រយ័ត្នខ្លួន ធ្វើអនាម័យជាប្រចាំ ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ។
លោកវរសេនីយ៍ត្រីប្រធានមន្ទីរ ក៏បាននាំយកថវិការបស់លោកឧត្តមសេនីយ៍មេបញ្ជាការ ចំនួន ៤០០,០០០ រៀល , និងថវិកាលោកប្រធានមន្ទីរចំនួន ១០០,០០០ រៀល , ថវិកាព្រិនបាលទោ ហុង គិរី ចំនួន ៥០,០០០ រៀល សរុបថវិកាចំនួន ៥៥០,០០០ រៀល , និងទឹកបរិសុទ្ធចំនួន ០៥ កេស ជូនដល់លោកនាយចំណង់ ពេជ្រ សុភាព និងភរិយាផងដែរ ។