ស្វាយរៀង៖ ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក យស សុវណ្ណា នាយសេនាធិការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំកងកម្លាំងកងរាជអាវុធហត្ថខេត្ត ចូលរួមបុណ្យគម្រប់០៧ថ្ងៃសពម្តាយលោក អនុសេនីយ៍ទោ មាស ស៊ីនី នាយការិយាល័យផែនការប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានទទួលមរណភាពនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដោយរោគាពាធស្ថិតនៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ លោកវរសេនីយ៍បាននាំយកបច្ច័យចូលរួមបុណ្យមាន បច្ច័យលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀលគត់), នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តស្វាយរៀងថវិកា ៣,៨០៥,០០០ រៀល (បីលានប្រាំបីសែនប្រាំពាន់រៀលគត់)។
សរុបថវិកាទាំងអស់ចំនួន ៤,៨០៥,០០០រៀល (បួនលានប្រាំបីសែនប្រាំពាន់រៀលគត់)៕