ភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ គណៈប្រតិភូអគ្គមេបញ្ជាការកងទ័ពសិង្ហបុរី បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំចារកម្មយោធាអាស៊ាន លើកទី១៩ (AMIM-19 : 19th ASEAN MILITARY INTELLIGENCE MEETING ១៤-១៦ មីនា ២០២២) កិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ាន លើកទី១២(AMOM-12 : 12th ASEAN MILITARY OPERATION MEETING ១៤-១៨ មីនា ២០២២) និងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩(ACDFM-19 : 19th ASEAN CHIEF OF DEFENSE FORCES MEETING ១៦-១៨ មីនា ២០២២)។