You are currently viewing ឧត្តមសេនីយ៍ត្រី ហង្ស ថុល ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ហង្ស ថុល ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ

កំពង់ធំ ៖ ព្រឹកថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថខេត្ត ប្រចាំត្រីមាស១ ទិសដៅត្រីមាស២ ឆ្នាំ២០២២ និងផ្លាស់ប្តូរមុខតំណែងនាយទាហាននៃកងរាជអាវុធហត្ថ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទី នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក។