You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច

ស្វាយរៀង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង នាថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែមីនា ទិសដៅការងារខែមេសា ឆ្នាំ២០២២ និងប្រកាសមុខតំណែងជូន មេបញ្ជាការរង នាយសេនាធិការ អនុប្រធានមន្ទីរ និងបំពាក់ឋានន្តរសក្ដិ និងប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការសាយភាយអាវុធមហាប្រល័យ។ សមាសភាពចូលរួមមាន៖ លោកមេបញ្ជាការរង លោកនាយសេនាធិការ លោកនាយសេនាធិការរង លោកប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក។