កំពង់ធំៈ នៅវេលាម៉ោង ០៨ និង០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយ ផែនការណែនាំ និងចាត់តាំងអនុវត្តគោលការណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការ ការពារ និងអភិរក្សធនធានធម្មជាតិ និង ផ្សព្វផ្សាយយន្តការគ្រប់គ្រងដឹកនាំបញ្ជានិងការអនុវត្តន៍ការងារពត៌មានសន្តិសុខ និង
ស្រាវជ្រាវបង្ក្រាបបទល្មេីស ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ឈៀង សុខុម មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ធំ តំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការក្រុង ស្រុក ស្នាក់ការ ចូលរួមសរុបចំនួន១៦៣នាក់ ក្នុងនោះមានស្រីចំនួន១៤នាក់ ។
ពិធីនេះបានបញ្ចប់នៅវេលាមោ៉ង ១១ៈ០០នាទី ក្រោមបរិយាកាសរីករាយយ៉ាងក្រៃលែង ៕
