You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញដឹកនាំប្រជុំក្រុមការងារស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញដឹកនាំប្រជុំក្រុមការងារស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំក្រុមការងារស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងផ្សព្វផ្សាយស្តីពីទង្រង់របាយការណ៍ របៀបរបបរាយការណ៍ស្តីពី ស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ។ កិច្ចប្រជុំនេះមានភ្ជាប់តាមរយៈប្រព័ន្ធ Zoom ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីខេត្តផងដែរ។