ព្រះសីហនុ៖ ដោយមានការណែនាំជាប្រចាំពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានធ្វើការប្រមូលផលដំណាំបន្លែធម្មជាតិចម្រុះ ដែលអង្គភាពបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងដាំដុះ ជាផ្នែកមួយលើការងារបង្កបង្កើនផល ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩ ដើម្បីផ្គត់ផ្គង់ដល់ការហូបចុកប្រចាំថ្ងៃរបស់កងទ័ព បន្ថែមលើគោលរបបដែលមានស្រាប់ កាត់បន្ថយការចំណាយទិញបន្លែត្រីសាច់ពីខាងក្រៅ។