កណ្តាលៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការ ចុះអនុវត្តន៍ដីការលេខ១០៩.ដក.សរកព.២០១៦ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បើតាមប្រភពពត៌មានពី លោកវរសេនីយ៍ទោ ពង សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ការរឹបអូសទ្រព្យសម្បត្តិជាបណ្តោះអាសន្ននេះគឺធ្វើឡើងទៅតាមដីការបង្គាប់របស់ លោក ឡុង សារ៉ាត់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល ដោយសម្រេចរក្សាការពាររឹបអូសជាបណ្តោះអាសន្ននូវរថយន្តចំនួន០១គ្រឿង ម៉ាក ហាយលេនឌើរ (highlander) ពណ៏សំបកឱឡឹក ពាក់ផ្លាកលេខភ្នំពេញ ២AE៧៧៤១ ជាកម្មសិទ្ធិរបស់កូនបំណុលឈ្មោះ ឈួន គឹមសាក់ ដើម្បីទុកធានាសិទ្ធិលើបំណុលដែលបានជំពាក់។
វត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានយកមករក្សាទុកនៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។