You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ

កណ្តាល៖ រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែកុម្ភៈ និងលើកទិសដៅការងារប្រចាំ ខែមីនា ឆ្នាំ២០២២ និងពិធីប្រកាសតែងតាំងផ្លស់ប្តូរមុខតំណែងថ្មី ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងបានផ្សព្វផ្សាយផែនការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងពិធីផ្សេងៗ នាពេលខាងមុខ និងណែនាំផ្សព្វផ្សាយការងារមួយចំនួនទៀតរបស់អង្គភាព។ នាឱកាសនោះ លោក មេបញ្ជាការ បានលើកឡើងថា ក្នុងនាមលោកជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏សូមអបអរសាទរ និងកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ច បេសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យជាទីមោនៈកន្លងមក។ ការប្រកាសផ្លាស់ប្តូរមុខតំណែងនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងមានទំនុកចិត្តពី អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃយោធពលខេរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយអាវុធហត្ថ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។