You are currently viewing ឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

ឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

កំពង់ឆ្នាំង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២២ និងប្រកាសមុខតំណែងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តចំនួន០២រូប និងនាយសេនាធិការចំនួន០១រូប។

សេចក្តីសម្រេចបែងចែកភារកិច្ចនាយសេនាធិការរងជួយមេបញ្ជាការលើការងារជំនាញនីមួយៗ ។

សេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការីកសាយភាយអាវុធមហាប្រល័យ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការ លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ លោកនាយការិយាល័យ មេបញ្ជាការមូលដ្ឋានករាជអាវុធហត្ថក្រុង-ស្រុក និង​​​ប្រធានស្នាក់ការសន្តិសុខផងដែរ។