កណ្តាល៖ នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ម៉ម សារឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាលនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់គ្រួសារអាវុធហត្ថឆ្លងទន្លេរ ចំនួន២គ្រួសារ៖
១-លោកអនុសេនីយ៍ឯក សួង ប្រុស មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ទទួលបានថវិកា ចំនួន ១,៧៨៥,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២-លោកអនុសេនីយ៍ត្រី ឡោ បុរី កងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត គ្រួសារឆ្លងទន្លេ ទទួលបានថវិកា ចំនួន ១,១៣៥,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិដក់ពរ ឃុំបឹងក្រាញ់ ស្រុកសំរោង ខេត្តតាកែវ។ ក្នុងឱកាសនោះដែរ ក្រុមគ្រួសារអាវុធហត្ថទាំង២ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់ លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។