ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញផែនការ ជ្រើសរើស និងបណ្តុះបណ្ដាល ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ ស្នងការរង នាយការិយាល័យ នាយទាហាន នាយទាហានរងដែលមានការពាក់ព័ន្ធ និងមានភ្ជាប់តាមរយៈប្រព័ន្ធ Video Conference ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត និងសាលាទាំងពីរផងដែរ។
ពិធីនេះឧទ្ទេសនាមដោយ លោក ឧត្តមសេនីយ៍ត្រី ញ៉ែប សុខសាន្ត ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក វរសេនីយ៍ទោ អ៊ុល ចាន់សុភក្តិ នាយការិយាល័យផែនការ ជ្រើសរើស និងបណ្តុះបណ្ដាល ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។