You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បាននាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ជាង ១២លានរៀល ប្រគល់ជូនគ្រួសារសព

តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បាននាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ជាង ១២លានរៀល ប្រគល់ជូនគ្រួសារសព

ព្រះសីហនុ៖ ព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឲ្យលោកវរសេនីយ៍ទោ អ៊ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ១២,៧៩០,០០០រៀល (ដប់ពីរលាន ប្រាំពីររយកៅសិបពាន់រៀលគត់) ប្រគល់ជូនគ្រួសារសព លោក វរសេនីយ៍ត្រី បាន អមរិទ្ធ នាយការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ មន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន ដល់គេហដ្ឋាន ស្ថិតនៅភូមិបន្ទាយប្រីយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ប្រធានមន្ទីរកសាងកម្លាំង ក៏បានពាំនាំនូវការផ្តាំផ្ញើ ក្តីនឹករលឹក ពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងណែនាំដល់ក្រុមគ្រួសារ ត្រូវចេះស្រលាញ់ ថែរក្សាសុខភាពខ្លួន ដោយអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ ការពារ ” ៣កុំ ៣ការពារ ” ដើម្បីជៀសឆ្ងាយផុតពីជំងឺរាតត្បាតជាសកលកូវីដ-១៩។