កណ្តាល៖ ដោយបានការណែនាំចង្អុលបង្ហាញពី លោក មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្ដាល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាល នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់អាវុធហត្ថជួបគ្រោះថ្នាក់ចរាចរណ៍ និងគ្រួសារអាវុធហត្ថឆ្លងទន្លេរ៖
១-លោកអនុសេនីយ៍ត្រី ហ៊ួន គឹមហាក់សមាជិក មូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ (គ្រោះថ្នាក់ចរាចរណ៍ បាក់ឆ្អឹងជំនីរ) ទទួលបានថវិកា ចំនួន ១,០៦០,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិធំខាងត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
២.លោក អនុសេនីយ៍ទោ មាន រ៉ាវី នាយការិយាល័យប្រតិបត្តិការ បច្ចេកវិទ្យា មន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខ គ្រួសារទើបនឹងសម្រាលកូន ទទួលបានថវិកា ចំនួន ១,១៥០,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
៣-លោក អនុសេនីយ៍ត្រី ហុង យ៉េន ជំនួយការិយាល័យផ្គត់ផ្គង់ មន្ទីរភស្តុភារ គ្រួសារទើបនឹងសម្រាលកូន ទទួលបានថវិកា ចំនួន ៩៦៥,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរ នាយអាវុធហត្ថ និងក្រុមគ្រួសារអាវុធហត្ថ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់ លោក ឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។