You are currently viewing អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ

ភ្នំពេញ៖ នៅវេលាម៉ោង១៧និង៥០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី លួចកាច់កម៉ូតូ នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចាប់យកវត្ថុតាងរួមមាន ៖ ម៉ូតូ០១គ្រឿងម៉ាកស៊ុយស៊ូគីនិច ស្លាកលេខ ព្រៃវែង 1S-6465 ពណ៌ស និងដែកកែច្នៃសម្រាប់កាច់កម៉ូតូចំនួន០១។

 

ជនសង្ស័យមានឈ្មោះ យឿន ពៅ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរលក់បាយម្ហូបនៅមុខរោងចក្រ ស្នាក់នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការឃាត់ជនសង្ស័យខាងលើធ្វើឡើងយោងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ផន ភារុន ភេទស្រី អាយុ២០ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា កាលពីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាកស៊ុយស៊ូគីនិច ស្លាកលេខ ព្រៃវែង 1S-6465 ពណ៌ស ពិតប្រាកដមែន។ ហើយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ក៏បានប្រគល់ម៉ូតូ ជូនដល់ជនរងគ្រោះវិញផងដែរ។

 

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងតាមនីតិវិធី៕