You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ប្រារព្ធពិធីសែនព្រេនម្ចាស់ទឹកម្ចាស់ដី សុំបើកការដ្ឋានសាងសង់សំណង់អគារចំនួន ០៣ ខ្នង

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ប្រារព្ធពិធីសែនព្រេនម្ចាស់ទឹកម្ចាស់ដី សុំបើកការដ្ឋានសាងសង់សំណង់អគារចំនួន ០៣ ខ្នង

រតនគីរី៖ ព្រឹកថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ រៀបចំប្រារព្ធពិធីសែនព្រេនម្ចាស់ទឹកម្ចាស់ដី សុំបើកការដ្ឋានសាងសង់សំណង់អគារចំនួន ០៣ ខ្នង ធ្វើអំពីដែករៀបឥដ្ឋប្រក់ស័ង្កសីមានអគាររដ្ឋបាល០១ខ្នង មាន ០៤ បន្ទប់ ទំហំ ១២៧,៨ ម៉ែត្រការ៉េ ១៨ គុណ ៧,១ ម៉ែត្រ, អគារស្នាក់នៅរបស់កងអន្តរាគមន៍០១ខ្នង មានទំហំ ៣៨,៧៨ ម៉ែត្រការ៉េ ៥,៥៤ គុណ ៧ ម៉ែត្រ, អគារប្រចាំមណ្ឌលប្រតិបត្តិការ០១ ខ្នង មានទំហំ ៣៥  ម៉ែត្រការ៉េ , ៥ គុណ ៦ ម៉ែត្រ ។